ជំពូកទី ១
អំពីខ្ញុំ និង ការងារ
ខ្ញុំឈ្មោះ ហួ ម៉េងឡាង បច្ចុប្បន្នជា Fullstack Developer នៅក្រុមហ៊ុនបច្ចេកវិទ្យាមួយក្នុងក្រុងភ្នំពេញ។ ការងារខ្ញុំរាល់ថ្ងៃ គឺសរសេរកូដ និងកសាងប្រព័ន្ធកម្មវិធីឱ្យដំណើរការល្អ ស្រួលប្រើ និងរឹងមាំ។
ក្រៅពីការងារបច្ចេកវិទ្យា ខ្ញុំចូលចិត្តរៀនអ្វីថ្មីៗ ស្រាវជ្រាវ និងពង្រីកចំណេះដឹងជុំវិញខ្លួន។ ពេលទំនេរ ក្រៅពីការកម្សាន្តលំហែអារម្មណ៍ ខ្ញុំចូលចិត្តតាមដានរឿងរ៉ាវសង្គម នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងចូលចិត្តស្តាប់ធម៌អប់រំចិត្ត ដើម្បីរំងាប់អារម្មណ៍ និងរៀនរស់នៅឱ្យមានសេចក្ដីសុខ។
❧
— ហួ ម៉េងឡាង
‹ ទំព័រមុន— ១ —ទំព័របន្ទាប់ ›


